
លោក សរ សារ៉ន នាយកប្រតិបត្តិការ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ និងកំណត់ទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យកំពង់ស្ពឺ
នៅថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក សរ សារ៉ន នាយកប្រតិបត្តិការ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ នៅការិយាល័យកំពង់ស្ពឺ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកពាក់ព័ន្ធ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងខែកន្លងមក ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនោះ លោកនាយកប្រតិបត្តិការ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់មន្ត្រី និងបុគ្គលិកទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារកន្លងមក។ ទន្ទឹមនឹងនេះ លោកក៏បានផ្តល់អនុសាសន៍ និងណែនាំអំពីទិសដៅការងារសម្រាប់ខែបន្ទាប់ ដោយផ្តោតលើការពង្រឹងគុណភាពការងារ ប្រសិទ្ធភាពនៃការផ្តល់សេវា ការសហការផ្ទៃក្នុង និងការបំពេញភារកិច្ចឱ្យស្របតាមផែនការដែលបានកំណត់។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយការចូលរួមផ្តល់មតិយោបល់ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីសម្រេចបាននូវគោលដៅការងាររួមរបស់អង្គភាពនាពេលខាងមុខ។


Leave a Reply