អំពីយើងខ្ញុំ

អំពីយើងខ្ញុំ

ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០២០ មក ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ លីមីតធីត បានផ្តោតលើការផ្តល់សេវាកម្មបញ្ចាំប្លង់ដី ដើម្បីជួយដល់បុគ្គល គ្រួសារ និងម្ចាស់អាជីវកម្មក្នុងការទទួលបានប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ការវិនិយោគ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗ។

ក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព ការគោរពច្បាប់ និងការបម្រើអតិថិជនដោយស្មោះត្រង់ ដែលជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្ត និងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។

ទំនាក់ទំនង
ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ លីមីតធីត
អាសយដ្ឋាន៖ ផ្លូវជាតិលេខ៤ ផ្សារថ្នល់ទទឹង ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ទូរស័ព្ទ៖ ០២៣ ៩០០ ៤៨៩
អ៊ីមែល៖ info@cflmeanchey.com
គេហទំព័រ៖ www.cflmeanchey.com
Facebook៖ CFL Meanchey Limited
“ភាពជឿជាក់ និងទំនុកចិត្ត គឺជាមូលដ្ឋាននៃភាពជោគជ័យរបស់យើង”

Email: info@cflmeanchey.com

Phone: 023 900 489

១.អំពីក្រុមហ៊ុន
ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ លីមីតធីត (CFL Mean Chey Limited) ត្រូវបានបង្កើត និងចុះបញ្ជីស្របច្បាប់នៅក្នុងឆ្នាំ ២០២០ ដោយ លោក អ៊ុក អៀងសេង ដែលជាស្ថាបនិក និងអ្នកដឹកនាំ សរ សារ៉ន ក្រុមហ៊ុន។
ក្រុមហ៊ុនមានគោលបំណងផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត តម្លាភាព និងវិជ្ជាជីវៈ ដើម្បីជួយសម្រួលដល់តម្រូវការហិរញ្ញវត្ថុរបស់អតិថិជន។ ជាមួយនឹងបទពិសោធន៍ និងការយល់ដឹងអំពីទីផ្សារ ក្រុមហ៊ុនបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ដើម្បីផ្តល់សេវាកម្មដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់។

២.ប្រវត្តិក្រុមហ៊ុន
ចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០២០ មក ក្រុមហ៊ុន ស៊ីអេហ្វអេល មានជ័យ លីមីតធីត បានផ្តោតលើការផ្តល់សេវាកម្មបញ្ចាំប្លង់ដី ដើម្បីជួយដល់បុគ្គល គ្រួសារ និងម្ចាស់អាជីវកម្មក្នុងការទទួលបានប្រភពទុនសម្រាប់ការពង្រីកអាជីវកម្ម ការវិនិយោគ និងតម្រូវការហិរញ្ញវត្ថុផ្សេងៗ។
ក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវគោលការណ៍សុចរិតភាព ការគោរពច្បាប់ និងការបម្រើអតិថិជនដោយស្មោះត្រង់ ដែលជាមូលដ្ឋានសម្រាប់ការកសាងទំនុកចិត្ត និងទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន។

៣.ចក្ខុវិស័យ (Vision)
ក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុ និងបញ្ចាំអចលនទ្រព្យដែលមានភាពជឿជាក់ខ្ពស់ និងជាជម្រើសដំបូងសម្រាប់អតិថិជននៅកម្ពុជា។

៤.បេសកកម្ម (Mission)
ផ្តល់សេវាកម្មបញ្ចាំប្លង់ដីប្រកបដោយភាពរហ័សរហួន និងមានប្រសិទ្ធភាព។
បម្រើអតិថិជនដោយសុចរិតភាព និងតម្លាភាព។
ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជន។
កសាងទំនុកចិត្ត និងភាពជាដៃគូរយៈពេលវែងជាមួយអតិថិជន។




អាជ្ញាបណ្ណ និងឯកសារផ្លូវច្បាប់